ក្រសួងទេសចរណ៍បើកកិច្ចប្រជុំ ពង្រឹងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ពិសេសផ្តោតលើទីផ្សារចិន


នាព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំសប្តាហ៍ ដើម្បីពិនិត្យ និងពង្រឹងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ពិសេសមគ្គុទ្ទេសទេសចរណ៍និយាយភាសាចិន។ កិច្ចប្រជុំនេះមានការចូលរួមពីប្រធាននាយកដ្ឋាន អគ្គនាយករង អគ្គនាយក អនុរដ្ឋលេខាធិការ និងរដ្ឋលេខាធិការ ព្រមទាំងមានការចូលរួមពីមន្ទីរទេសចរណ៍រាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុផងដែរ។

កិច្ចប្រជុំបានផ្តោតលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១-ការពង្រឹងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍៖
⁃ ការគ្រប់គ្រងមគ្គុទ្ទេសក៏ទេសចរណ៍និយាយភាសាចិន
⁃ ការបណ្តុះបណ្តាលមគ្គុទ្ទេសក៏ភាសាចិន និងការប្រលងប្រណាំងជ្រើសរើសអ្នកនិយាយភាសាចិនឆ្នើមក្នុងសេវាកម្មទេសចរណ៍
⁃ ការងារ China Ready
⁃ ការត្រៀមរៀបចំសាខាសមាគមទីភ្នាក់ងារទេសចរណ៍សម្រាប់រកសុីជាមួយចិន
⁃ ការពង្រឹងសមាគមក្នុងឧស្សាហកម្មទេសចរណ៍
២-ការពង្រឹងរបៀបរបបការងារ និងការកែសម្រួល ប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំក្រសួង៕