ឯកឧត្តម ពេជ្រ វាសនា បានបន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់


នៅរសៀល ថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ១៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជានាយកគម្រោងកែលំអ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប បានបន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល, វត្តហ្លួង និងវត្តជ្រែ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។ មកទល់ពេលបច្ចុប្បន្ននេះ គម្រោងទាំង ០៣កន្លែង សម្រេចលទ្ធផលការងារ ទាំងជំហានទី១ និងជំហានទី២ ប្រមាណ៧៥% នៃទំហំការងារសរុប ។