រាជធានីភ្នំពេញ៖ ដើម្បីពង្រឹងគុណភាពនៃការប្រឡងកាន់តែប្រសើរ ដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំណែនាំដល់គណៈមេប្រយោគទូទាំងប្រទេស ប្រធានអប្បមាទទូទាំងប្រទេស និងប្រធានមណ្ឌលសំណេរ ដែលត្រូវបំពេញការងារសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាសម័យប្រឡង ៖ ១៩ សីហា ២០១៩។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាដោយមានការចូលរួមពីសំណាក់គណៈមេប្រយោគទូទាំងប្រទេស ប្រធានអប្បមាទទូទាំងប្រទេស និងប្រធានមណ្ឌលសំណេរគ្រប់រាជធានីខេត្ត៕