ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង បានចុះពិនិត្យមើលទីតាំង និងអាគារសិក្សា ៣ខ្នងរបស់វិទ្យាល័យ ហ៊ុន សែន ស្វាយធំ


ខេត្តសៀមរាប ៖ ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចុះពិនិត្យមើលទីតាំង និងអាគារសិក្សា ៣ខ្នង ស្មើរនឹង២០បន្ទប់ របស់វិទ្យាល័យ ហ៊ុន សែន ស្វាយធំដែលជាអំណោយរបស់ ក្រសួងអប់រំយុវជននិងកីឡា និងសប្បុរសជនដើម្បីត្រៀមសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ។