សម្តេច ក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំលើកទី១ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់


នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តម សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជា ប្រធានអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុង កិច្ចប្រជុំលើកទី១ ស្តីពីយុទ្ធ នាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ។
កិច្ចប្រជុំនេះសំដៅបង្កើតគណៈកម្មាការចម្រុះប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅខេត្តព្រំដែនកម្ពុជា-ឡាវ តាមច្រកទ្វាអន្តរជាតិ និងប្រៃសនីយ៍ ៕