សម្តេច សាយ ឈុំ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា


ព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរបៀបវារៈ ដូចខាងក្រោម៖

១. ពិនិត្យ និងសម្រេច លើសំណើរបស់គណៈកម្មការទី៩ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្ម មាត្រា៨ មាត្រា៤០ មាត្រា៤១ មាត្រា៤៧ មាត្រា៤៨ មាត្រា៧៥ មាត្រា៧៧ មាត្រា៨២ និងមាត្រា៩០ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដែលត្រូវប្រកាសអោយប្រើដោយព្រះរាជក្រមលេខ៖ នស/រកម/០១១៥/០០១ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ នៅក្នុងរបៀបវារៈប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣។

២. កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការប្រជុំវិសាមញ្ញ ព្រឹទ្ធសភា នីតិកាលទី៣។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានកំណត់យក ថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ០៨:០០នាទីព្រឹក ដើម្បីប្រជុំវិសាមញ្ញ ព្រឹទ្ធសភា នីតិកាលទី៣ ដោយមានរបៀបវារៈ តែមួយគត់គឺ៖ ពិនិត្យ និងអោយយោបល់លើ សេចក្តីព្រាងច្បាប់ស្តីពី វិសាធនកម្ម មាត្រា៨ មាត្រា៤០ មាត្រា៤១ មាត្រា៤៧ មាត្រា៤៨ មាត្រា៧៥ មាត្រា៧៧ មាត្រា៨២ និងមាត្រា៩០ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដែលត្រូវប្រកាសអោយប្រើដោយព្រះរាជក្រមលេខ៖ នស/រកម/០១១៥/០០១ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥។