សម្តេច សាយ ឈុំ អនុញ្ញាតអោយ លោក Jiang Qinde ប្រធានក្រុមហ៊ុន Anhui Foreign Economic Construction Group Co.,Ltd ចូលជួបសម្តែងការគួរសម


ព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក Jiang Qinde ប្រធានក្រុមហ៊ុន Anhui Foreign Economic Construction Group Co.,Ltd និងអ្នកឯកទេសជាន់ខ្ពស់របស់ក្រុមហ៊ុន ចូលជួបសម្តែងការគួរសម ក្នុងឱកាសលោកប្រធានក្រុមហ៊ុន និងសហការី បានមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ពីថ្ងៃទី០២-០៨ ខែមករា ឆ្នាំ២០១៧ និងត្រួតពិនិត្យប្រគល់អគារថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនភាគីព្រឹទ្ធសភា។
ក្រុមហ៊ុនខាងលើនេះ បានទទួលសិទ្ធិសាងសង់អគារការិយាល័យថ្នាក់ដឹកនាំព្រឹទ្ធសភា ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ជូនព្រឹទ្ធសភា នៃព្រះរាជណាចក្រកម្ពុជា។ អគារការិយាល័យថ្នាក់ដឹកនាំព្រឹទ្ធសភា គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវ នាពេលដ៏ខ្លីខាងមុខ៕