ឯកឧត្តម សាយ សំអាល់ អញ្ជើញចូលរួមបើកវិញ្ញាសារជានិមិត្តរូប ការប្រឡងមធ្យមសិក្សារទុតិយភូមិ សម័យប្រឡងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩


ឯកឧត្តម សាយ សំអាល់ អនុប្រធានស.ស.យ.ក. តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. អញ្ជើញចូលរួមបើកវិញ្ញាសារជានិមិត្តរូប ការប្រឡងមធ្យមសិក្សារទុតិយភូមិ សម័យប្រឡងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ។

យោងតាមតួរលេខរបស់ក្រសួងអប់រំ យុវជន និងកីឡា ការប្រឡងមធ្យមសិក្សារទុតិយភូមិនៅឆ្នាំនេះមានបេក្ខជនសរុបចំនួន ១១៧ ០២៤នាក់ ចែកចេញជា ២០២មណ្ឌល ដោយថ្នាក់វិទ្យាសាស្ត្រមាន ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្រ្ដសង្គមមាន១២៧មណ្ឌល។