ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២០ ខែសីហាឆ្នាំ២០១៩ នេះ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត និងឯកឧត្តម ទី សុគន្ធ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំក្រាំងយ៉ូវ បានអញ្ជើញជាគណៈអធិបតី ក្នុង ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង១៥០០ ម៉ែត្រ ស្ថិតនៅក្នុងភូមិកំពង់ពោធិ៍, ភូមិកំពង់ពោធិ៍ត្បូង និងពិធីហូបសាច់ជ្រូក នៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ។ សមាសភាពអញ្ជើញចូលរួមមាន ៖ ក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វក្រសួងកសិកម្ម ,អភិបាលខេត្តរង, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ,ក្រុមប្រឹក្សា គណៈអភិបាលស្រុកស្អាង, ក្រុមប្រឹក្សាឃុំក្នុងស្រុក ,មន្ត្រី កងកម្លាំងពាក់ព័ន្ធ ,តំណាងសមាគមអ្នកចិញ្ចឹមជ្រូក និងប្រជាពលរដ្ឋសរុបចំនួន ១ ០៥៦ នាក់ ។
អភិបាលខេត្តកណ្តាល និងឯកឧត្តម ទី សុគន្ធ បានអញ្ជើញជាគណៈអធិបតី ក្នុង ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង១៥០០ ម៉ែត្រ
