ឯកឧត្តម អភិបាលខេត្តសៀមរាបចុះសួរសុខទុក្ខមន្ត្រីនគរបាលរងរបួសក្នុងឧបទ្ទេវហេតុផ្ទុះហ្គាស ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ


នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ឆ្លៀតក្នុងឱកាសបំពេញបេសកកម្មនៅប្រទេសថៃ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញសួរសុខទុក្ខមន្ត្រីនគរបាលម្នាក់ឈ្មោះ ហួត មុនីពិសាខ បានរងរបួសកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យប្រទេសថៃ។

លោក ហួត មុនីពិសាខ រងគ្រោះដោយសារជួយអន្តរាគមន៍ក្នុងឧបទ្ទេវហេតុផ្ទុះហ្គាសនៅភូមិភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប(ផ្លូវលោកតាខៀវ ណឺយ)។

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏សូមចូលរួមសោកស្តាយនូវឧបទ្ទេវហេតុនេះ ដែលបណ្តាឱ្យមានបងប្អូនរងរបួស និង សូមជូនពរឱ្យឆាប់ជាសះស្បើយ។