ជំនួបពិភាក្សាការងាររវាងរដ្ឋបាលខេត្តជាមួយឯកអគ្គរដ្ឋទូតឆែក


នៅថ្ងៃទី ១៩ ខែ សីហា ឆ្នាំ២០១៩នេះ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃនៃគណៈអភិបាលខេត្ត បានជួបធ្វើការពិភាក្សាជាមួយ លោក Marek Libricky ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆែក និង សហការី នៅសាលាខេត្តសៀមរាប ។

លោក ពិន ប្រាកដ ក៏បានលើកឡើងអំពីស្ថានភាពភូមិសាស្ត្រ និង សន្តិសុខ សេដ្ឋកិច្ចរបស់ខេត្ត ដោយពឹងផ្អែកលើវិស័យកសិកម្ម និង ទេសចរណ៍ ។ ក្នុងនោះលោកក៏បានលើកផងដែរ អំពីសក្តានុពល របស់ខេត្តក្នុងវិស័យកសិកម្ម មានប្រជាពលរដ្ឋប្រមាណ៨២%ជាប្រជាកសិករ ហើយជាខេត្តដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ដ៏ សម្បូរបែប មានប្រាង្គប្រាសាទ និង រមណីយដ្ឋានធម្មជាតិទៀតផង ។

លោកក៏បានលើកឡើង អំពីកំណើនៃភ្ញៀវទេសចរណ៍ ដែលបានចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើង ក្នុងនោះដែរ លោក ពិន ប្រាកដ ក៏បានស្នើសុំឲ្យលោកឯកអគ្គរដ្ឋទូតឆែក ដោយធ្វើយ៉ាងណាផ្សព្វផ្សាយអំពីសក្កានុពលទេសចរណ៍ ខេត្តសៀមរាប ក៏ដូនសក្តានុពលទេសចរណ៍របស់កម្ពុជាដល់អ្នកទេសចរសាធារណរដ្ឋឆែក និង ជួយផ្តល់នូវដំណោះស្រាយលើបច្ចេកទេសកសិកម្ម ការព្រឹងគុណភាពផលិត និង តម្លៃទីផ្សារ ព្រមទាំងការគ្រប់គ្រងកាកសំណល់វាវ និងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់មុននឹងបង្ហូរចូលរស្ទឹង ទន្លេ ។

លោក Marek Libricky ក៏បានធ្វើការបញ្ជាក់ អំពីគោលបំណងរបស់ប្រតិភូ ដើមី្បធ្វើការ
ពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ក្នុងវិស័យទេសចរណ៍ សំខាន់ការហោះហើររបស់អាកាសចរណ៍ឆែក កាវិស័យកសិកម្ម និង ការគ្រប់គ្រងកាកសំណល់វាវ និង ធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់មុននឹងបង្ហូរចូលរស្ទឹង ទន្លេ ព្រមទាំងការ សិក្សាពីគម្រោងថាមពល ដើរដោយពន្លឺព្រះអាទិត្យទៀតផង ។ ក្នុងគោលបំណងនោះលោកឯកអគ្គរដ្ឋទូត ក៏បានផ្តោត សំខាន់ពីសក្តានុពលរបស់ខេត្តសៀមរាប ដែលជាខេត្តមួយសម្បូរទៅដោយសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ រួមនឹងការងារកសិកម្ម ។

លោកក៏បានបញ្ជាក់ផងដែរថា ក្នុងដំណើរបំពេញបេសកកម្មនៅខេត្តសៀមរាបនេះ លោកចងឲ្យវិស័យ កសិកម្មនៅកម្ពុជាមានលក្ខណៈទំនើប ព្រមទាំងត្រូវមានរោងចក្រក្នុងការផលិតរាល់កសិផលដែលប្រជាកសិករផលិត បាន និង មានទីផ្សារលក់នូវកសិផលទាំងនោះផងដែរ ។

ក្នុងនោះដែរលោកក៏បានផ្តោតផងដែរ អំពីការងារទឹកកខ្វក់នៅ ខេត្តសៀមរាប ដែលលោកអភិបាលរងខេត្តបានលើកឡើងពីគម្រោងនោះ គឺទីភ្នាក់ងារសម្រាប់ការអភិឌ្ឍឆែកបានកំពុង ធ្វើការពិនិត្យ និង វាយតម្លៃទៅលើគម្រោងនេះផងដែរ ។ ក្នុងនោះលោកក៏បានផ្តោតទៅលើបញ្ហាថាមពលអគ្គិសនី នៅ ខេត្តសៀមរាប តើប្រើប្រាស់ថាមពលវារីអគ្គិសនី ឬ ពន្លឺព្រះអាទិត្យ ព្រមទាំងវិស័យសុខាភិបាលផងដែរ ។

លោក Marek Libricky ក៏បានជម្រាបជូនដល់អាជ្ញាធរខេត្តផងដែរ អំពីការស្នើសុំធ្វើការផ្សព្វផ្សាយ និង ជម្រុញប្រជាជនឆែក មកធ្វើទេសចរនៅកម្ពុជា សំខាន់នៅខេត្តសៀមរាបនោះ គឺលោកមានភារកិច្ចជាអ្នកផ្សព្វផ្សាយពីប្រទេសឆែក មកកម្ពុជា មិនមែនពីកម្ពុជាទៅសាធារណរដ្ឋឆែកនោះឡើយ ៕

​​​