សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួមពិធីបើកមហាសន្និបាតលើកទី៤០ ដែលសភាថៃធ្វើជាម្ចាស់ផ្ទះ


សម្តេចអគ្គមហាពញចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បាននាំគណៈប្រតិភូសភា ចូលរួមពិធីបើកមហាសន្និបាត AIPA លើកទី៤០ ដែលសភាប្រទេសថៃធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី២៦ ខែសីហាឆ្នាំ២០១៩។

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤០ ក្រោមមូលបទ «ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសហគមន៍ប្រកបដោយចីរភាព»បានប្រារព្ធពីធីបើកក្រោមអធីបតីភាពឯកឧត្តមក ឯកឧត្តម ឈន់ លីផៃប្រធានសភាប្រទេសថៃនិងជាប្រធាន AIPAលោកទី៤០ និងឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ នៅសណ្ឋាគារ Shangri La នាទីក្រុងបាងកង។

ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា បានគំាទ្រសកម្មភាព និងកាសម្រេចនានារបស់AIPA សំដៅបើកចំហរពាណិជ្ជកម្មសេរីនៅក្នុងតំបន់ ក៏ដូចជាខិតខំដោះស្រាយបញ្ហាធំៗនៅក្នុងតំបន់និងពិភលោក ដូចជាអំពើហិង្សា ការជ្រុលនិយម បញ្ហាអាកាសធាតុ ការជួញដូរមនុស្ស ជាដើម។

ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា បានស្នើAIPA យកចិត្តទុកដាក់ដោះស្រាយបញ្ហារួមជាច្រើនទៀត ដូចជាការប្រយុទ្ធប្រឆំាងគ្រឿង ការការពារបរិស្ថាន និងការរីកចម្រើនយ៉ាងខ្លំាងនៃ បច្ចេកវិទ្យា ។ល។

ចំណែក ឯកឧត្តម ឈន់ លីផៃ បានសូមពរដល់សមាជិកសភាទំាងអស់រួមវិភាគទស្សនយោបល់ និងចែករំលែកបទពិសោធន៍នៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤០ ពីថ្ងៃទី២៥ដល់ថ្ងៃទី៣០ ខែសីហានេះ ដើម្បីរួមគ្នាដោះស្រាយបញ្ហានានារបស់ប្រជាជននិងកំណត់ចក្ខុវិស័យថា បញ្ហានិងការចង់បានរបស់ពលរដ្ឋប្រមាណជាង៦០០លាននាក់ ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិថាគួរដោះស្រាយរបៀបណា។

បន្ទាប់ពីពិធីការប្រារព្ធបើកជាផ្លូវការនេះហើយ មហាសន្និបាតអាយប៉ា និងបើកកិច្ចប្រជុំពេញអង្គ ដែលនៅក្នុងនោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងឡើងថ្លែងសន្ទរកថា ទៅកាន់អាយប៉ាផងដែរ៕