កិច្ចប្រជុំពិភាក្សាស្តីពីការផ្ទុកលើសទម្ងន់របស់រថយន្តដឹកជញ្ជូនធុនធ្ងន់ លើកំណាត់ផ្លូវលេខ៤៨ នៃក្រុមហ៊ុនដឹកជញ្ជូនខេត្តកោះកុង


កោះកុង៖ លោក ផៃធូន ផ្លាមកេសន អភិបាលស្តីទីខេត្តកោះកុង នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការផ្ទុកលើសទម្ងន់របស់រថយន្តដឹកជញ្ជូនធុនធ្ងន់ លើកំណាត់ផ្លូវលេខ៤៨ នៃក្រុមហ៊ុនដឹកជញ្ជូនក្នុងខេត្តកោះកុង ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាព អភិបាល អភិបាលរង ក្រុង ស្រុក និងអ្នកពាក់ព័ន្ធនានា។

លោកអភិបាលស្តីទី បានលើកឡើងថា ក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជាប្រចាំ ដូច្នេះក្រុមហ៊ុន ដឹកជញ្ជូនទាំងអស់ត្រូវគោរពតាមគោលការណ៍ច្បាប់ ជៀសវាងការដឹកលើសទម្ងន់នាំអោយខូចខាតផ្លូវ និងប៉ះពាល់ដល់សុវត្ថិភាពសាធារណៈ។ ជាមួយគ្នានេះផងដែរ សូមមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ជម្រុញការអនុវត្តច្បាប់អោយបានទៀងទាត់ និងជាប្រចាំដើម្បី ចូលរួមក្នុងការអនុវត្តទាំងអស់គ្នាក្នុងកាត់បន្ថយគ្រោះថ្នាក់ចរាចរ៕