ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះថែទាំ និងជួសជុលស្ថានីយឧតុនិយមស្វ័យប្រវត្តិជ្រោយថ្មក្នុងក្រុងកំពង់ចាម


នៅថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ២៦ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះថែទាំ និងជួសជុលស្ថានីយឧតុនិយមស្វ័យប្រវត្តិជ្រោយថ្មក្នុងក្រុងកំពង់ចាម។ ក្រុមការងារបាន៖
– បានធ្វើការផ្លាស់ប្តូរខ្សែរ Y-Cable ចំនួនប្រាំខ្សែ។
– លាងសម្អាតឧបករណ៍វាស់ស្ទង់ដូចជា៖ សីតុណ្ហភាព ទឹកភ្លៀង សំណើមបរិយាកាស រំហួត ផ្ទាំងសូឡា ទិសដៅ និងល្បឿនខ្យល់។
– ត្រួតពិនិត្យប្រអប់ទទួលទិន្នន័យ (data logger) ដើម្បីបញ្ជូនទិន្នន័យទៅ server បានល្អ។
– សម្អាតទីធ្លាក្នុងបរិវេណស្ថានីយ។