រដ្ឋបាលខណ្ឌចំការមន បានបើកកិច្ចប្រជុំសាមញ្ញលើកទី ០៣ អាណត្តិទី ៣


នៅព្រឹកថ្ងៃ អង្គារ ១២រោច ខែ ស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៩ រដ្ឋបាលខណ្ឌចំការមន បានបើកកិច្ចប្រជុំសាមញ្ញលើកទី ០៣ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខណ្ឌចំការមន ក្រោមអធិបតីភាពលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និងលោក ថេង សុថុល អភិបាល នៃគណ:អភិបាលខណ្ឌចំការមន សមាសភាពចូលរួមមានៈ សមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ គណ:អភិបាលខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ អធិការនគរបាលខណ្ឌ យោធាខណ្ឌ ការិយាល័យចំណុះរដ្ឋបាលខណ្ឌ ការិយាល័យជំនាញជុំវិញខណ្ឌ ផ្សារទាំង២ សង្កាត់ទាំង ០៥ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
របៀបវារ:
១- ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី០២ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៩។
២- ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ ២០១៩ របស់រដ្ឋបាលខណ្ឌចំការមន។
៣- ពិនិត្យ និងអនុម័តសេចក្ដីព្រាងកម្មវិធីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌចំការមន។
៤- ពិនិត្យ និងអនុម័តសេចក្ដីព្រាងផែនការថវិកាឆ្នាំ ២០២០ របស់រដ្ឋបាលខណ្ឌចំការមន។
៥- ពិនិត្យ​ និងអនុម័តប្រាក់រង្វាន់លេីកទឹកចិត្តជូនមន្ត្រីរាជការរបស់រដ្ឋបាលខណ្ឌចំការមន។
៦-​ បញ្ហាផ្សេងៗ