សកម្មភាពបោសសម្អាតទឹកចេញពីក្នុងប្រាសាទអង្គរវត្តនៅរដូវវស្សា


តាមគោលដៅទេសចរណ៍នានាក្នុងរមណីយដ្ឋានអង្គរនៅរដូវវស្សាមានភាពកាន់តែស្រស់បំព្រងនិងទាក់ទាញយ៉ាងខ្លាំង ជាពិសេសភាពបៃតងដែលនៅជុំវិញ។ ដោយឡែក ប្រាសាទអង្គរវត្តដែលជាគោលដៅទេសចរណ៍ត្រូវតែទស្សនារបស់ភ្ញៀវទេសចរនៅពេលពួកគេមកទស្សនាខេត្តសៀមរាប ក៏កាន់តែមានភ្ញៀវទេសចរអញ្ជើញមកទស្សនាច្រើនឡើងៗ។

ដើម្បីសម្រួលការអញ្ជើញចូលទស្សនាប្រាសាទអង្គរវត្តក្នុងរដូវវស្សាឲ្យកាន់តែប្រសើរ បញ្ជៀសទឹកដក់លើថ្ម បង្ការការរអិលដួល ក្រុមអនាម័យវីហ្គ្រីនតែងតែបានធ្វើការបោសសម្អាតទឹកឱ្យហូរចេញក្នុងពេលមានភ្លៀងម្តងៗ៕