លោកជំទាវ ជុក សុផានី បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការទប់ស្កាត់ការរីករាលដាលនៃ មេរោគអេដស៍ ជម្ងឺអេដស៍ក្នុងវិស័យទេសចរណ៍


ព្រឹកថ្ងៃព្រហស្បតិ៍១៤រោចខែស្រាពណ៍ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ត្រូវនិងទី២៩ខែសីហាឆ្នាំ២០១៩ លោកជំទាវ ជុក សុផានី សមាជិកក្រុមប្រឹក្សាខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឲ្យឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការទប់ស្កាត់ការរីករាលដាលនៃ មេរោគអេដស៍ ជម្ងឺអេដស៍ក្នុងវិស័យទេសចរណ៍ ដែលរៀបចំដោយក្រសួងនិងមន្ទីរទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពីលោក ស៊ូ គឹមព្រឹទ្ធា ប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ ម្ចាស់សេវាកម្មទេសចរណ៍ក្នុងខេត្តចំនួន៨០នាក់។
សិក្ខាសាលាមានគោលបំណងទាមទារឲ្យមានការចូលរួមពី ស្ថាប័នរដ្ឋ អង្គការដៃគូ ម្ចាស់សេវាកម្មនិងផ្នែកវិស័យឯកជន ត្រូវគិតគូរនិងយកចិត្តទុកដាក់បញ្ហារីករាលដាលនៃមេរោគ អេដស៍ជម្ងឺអេដស៍ត្រូវសហការគ្នាជួយទប់ស្កាត់និងធ្វើការ ណែនាំ ផ្សព្វ
ផ្សាយបន្តដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធនិងប្រជាពលរដ្ឋជាពិសេសក្នុងស្រទាប់យុវជន។
សូមជម្រាបផងដែរថាកម្មវិធីនេះប្រព្រឹត្តិទៅនៅសណ្ឋាគារច័ន្ទមណ្ណីច័ន្ទសុខសាន្តចាប់ពីម៉ោង៨,០០ និងបានបញ្ចប់ក្នុងថ្ងៃខែឆ្នាំដដែលវេលាម៉ោង១២ថ្ងៃ ត្រង់ ក្រោមបរិយាកាសរីករាយស្និទ្ធស្នាលក្រៃលែង ។