កំពង់ឆ្នាំងៈ នៅថ្ងៃទី២៩ សីហា ឆ្នាំ២០១៩រដ្ឋបាលខេត្តកំពង់ឆ្នាំង ធ្វើពិធីលែងកូនត្រីចម្រុះចំនួន៨ម៉ីនក្បាល នៅបឹងធម្មជាតិខ្សែត ស្ថិតក្នុងឃុំចោងម៉ោង ស្រុកទឹកផុស ក្រោមអធិបតីភាព ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរ អាជ្ញាធរដែនដី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោក
គ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោកងិន ហ៊ុន ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តកំពង់ឆ្នាំង បានអោយដឹងថាៈរដ្ឋបាលខេត្តកំពង់ឆ្នាំងធ្វើពិធីលែងកូនត្រីនៅចំណុចបឹងខ្សែតនេះចំនួន៣លើករួចមកហើយ ផលត្រីដែលទទួលបានពីការលែងកូនត្រីនេះ អាចជួយអោយប្រជាពលរដ្ខរកត្រីធ្វើជាម្ហូបបានជាបន្តបន្ទាប់ ។
លោកងិនហ៊ុនបានអោយដឹងទៀតថាៈផ្នែកវារីវប្ប
កម្មនៅក្នុងខេត្តកំពង់ឆ្នាំង ការចិញ្ចឹមត្រីសរុបបានចំនួន២ ៣៩០តោនក្នុងនោះការចិញ្ចឹមក្នុងបែចំនួន១ ៤៥៥ក្បាល និង ចិញ្ចឹមក្នុងស្រះចំនួន៩៣៥តោន ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានក្រើនរំលឹកដល់មន្ត្រីជលផលទាំងអស់ ត្រូវយកចិត្តទុកដាក់ចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល ដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ ដើម្បីឱ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់ កាត់បន្ថយបាននូវបទល្មើសនេសាទគ្រប់ប្រភេទ។ ជាមួយ
គ្នានេះដែរ ត្រូវទប់ស្កាត់ និង បង្ក្រាបឱ្យបានរាល់បទល្មើសនេសាទ ដែលកើតមាននៅក្នុងដែនសមត្ថ
កិច្ចរបស់ខ្លួនទទួលខុសត្រូវ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានអំពាវនាវដល់ប្រជា
ពលរដ្ឋកុំអោយនេសាទត្រីដោយប្រើឧបករណ៍ហាមឃាត់ ជាពិសេស ឧបករណ៍ឆក់ និង លូស្បៃមុង ដែលឧបករណ៍ទាំងនេះបានបំផ្លិចបំផ្លាញមច្ឆជាតិយ៉ាងធ្ងន់ធ្ងរ ។ ប៉ុន្ដែបងប្អូនត្រូវចូលរួមចូលរួមដាំដើមឈើព្រៃលិចទឹកឱ្យបានច្រើននៅតាមមូលដ្ឋាន ជាពិសេសនៅក្នុងតំបន់អភិរក្សពូជត្រី ដើម្បីបង្កើនជម្រកត្រីពងកូនឱ្យបានសំបូរច្រើនឡើងវិញ។