ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីលាងសាយភោជន៍ពេលល្ងាច ដែលរៀបចំដោយប្រធានាធិបតីទីម័រឡេស្តេ


ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីលាងសាយភោជន៍ពេលល្ងាច ដែល រៀបចំដោយ ឯកឧត្តម បណ្ឌិតFrancisco Guterres Lú Olo ប្រធានាធិបតីទីម័រឡេស្តេ និងលោកជំទាវ នាល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ខណៈឯកឧត្តម និងលោកជំទាវ អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ នៃការធ្វើ ប្រជាមតិរបស់ប្រជាជនទីម័រឡេស្តេ នៅទីក្រុងឌីលី ប្រទេសទីម័រឡេស្តេ។