នាល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម សោម សុគន្ធ រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:បានអញ្ជើញជាអធិបតីក្នុងពីធីប្រគុំតន្រ្តីសំឡេងស្រាល Phnom Penh Symphony Orchestra នៅសាលមហោស្រពចតុម្មុខ។
ការប្រគុំតន្រ្តី Phnom Penh Symphony Orchestra នេះ រៀបចំឡើងដោយ វិទ្យាស្ថានសិល្ប:ភ្នំពេញ (Phnom Penh Institute of the Arts) សហការជាមួយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប: នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ដែលមានតន្រ្តីករទាំងកម្ពុជា និងកូរ៉េ សរុបជិត ១០០រូប។