ឯកឧត្ដម វេង សាខុន អញ្ជើញចុះពិនិត្យសហគ្រាសផលិតម្សៅដំឡូងមី សញ្ញាហង្សពីរ នៅភូមិកៀនរូងខេត្តត្បូងឃ្មុំ


ព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ រួចមក ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានបន្តដំណើរទៅពិនិត្យសហគ្រាសផលិតម្សៅដំឡូងមី សញ្ញាហង្សពីរ នៅភូមិកៀនរូង សង្កាត់វិហារហ្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដោយបានស្វែងយល់ និងណែនាំអំពីនិរន្តរភាពនៃប្រភពដំឡូងមីដែលជាវត្ថុធាតុដើមផលិតដោយកសិករក្នុងមូលដ្ឋាន ខ្សែសង្វាក់ផលិតកម្ម និងទីផ្សារ ជាដើម។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រីបានជួបសំណេះសំណាល ណែនាំ និងលើកទឹកចិត្តកសិករដាំដំឡូងមី ប្រមាណ ១០០នាក់ និងបានឧបត្ថម្ផថវិកាចំនួន ២០០០០រៀល/ម្នាក់ ផងដែរ៕