នៅព្រឹកថ្ងៃចន្ទ ៤កេីត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០៨ៈ៣០នាទី រដ្ឋបាលខណ្ឌព្រែកព្នៅ បានបេីកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ មានការចូលរួមពី គណ:អភិបាល អធិការ មេបញ្ជាការ នាយក នាយករង ការិយាល័យ ចំណុះ ជំនាញ ជុំវិញខណ្ឌ ចៅសង្កាត់ទាំង៥ មេភូមិ ប្រធានសហគមន៍ទាំងអស់ លោកមេប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង៥ ផ្សារ ក្រុមហ៊ុនសុិនទ្រីប្រចាំខណ្ឌ និងភ្នាក់ងារប្រមូលសំរាមសង្កាត់ទាំង៥
របៀបវីរៈមានដូចខាងក្រោម ៖
I.ផ្សព្វផ្សាយខ្លឹមសារ កិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩
II.ការងារគ្រឿងញៀន
-សេចក្តីរាយការណ៍ពីបញ្ហាប្រឈម និងលទ្ធផលបង្ក្រាប
III.មតិចូលរួមរបស់អង្គប្រជុំ
IV.បញ្ហាផ្សេងៗ
-ការពង្រឹងគុណភាពសំណង់ និងច្បាប់សំណង់
-បញ្ហាអនាម័យលំនៅដ្ឋាន និងទីសាធារណៈ
-ការថែទាំ-ការជួសជុលផ្លូវ
-ការទប់ស្កាត់រថយន្តធុនធ្ងន់បំផ្លាញផ្លូវក្នុងមូលដ្ឋានវិធានការ
-ការរក្សាបឹងបួរ ប្រឡាយសាធារណៈរបស់រដ្ឋ
-បញ្ហាសណ្តាប់ធ្នាប់ផ្សារព្រែកព្នៅ និងយឿត្រី ។