វឌ្ឍនភាពការងារការពារច្រាំងទន្លេមេគង្គ បន្ទាន់បណ្តោះអាសន្ន នៅភូមិកំពង់ឫស្សី ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មកដល់រសៀលនេះ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ បាននិងកំពុងអនុវត្ត ៖
-ក្រាលខ្សាច់បាតក្រោមមាត់ច្រាំងទន្លេ។
-វាស់ស្ទង់ចរន្តទឹក ទិសដៅចរន្តទឹក នៅតំបន់ប្រឈមនេះ ដេីម្បីធ្វេីការសិក្សាជលសាស្ត្រ។
-ចាក់ថ្មល្អិតធ្វេីផ្លូវ ដេីម្បីបង្វែរចរាចរណ៍បណ្តោះអាសន្ន។
-បានរៀបចំបាវ Geotextile bags បានចំនួន 9 បាវហេីយ។
សូមញ្ជាក់ថា ទីតាំងបាក់នេះ បានបាក់ដល់គែមផ្លូវបេតុង តែទោះជាយ៉ាងណាក្រុមការងារប្រឹងប្រែងព្យាយាមទប់ទល់ការពារ ឲ្យខានតែបាន ។
វឌ្ឍនភាពការងារការពារច្រាំងទន្លេមេគង្គ បន្ទាន់បណ្តោះអាសន្ន នៅភូមិកំពង់ឫស្សី ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
