កម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅ លោក Tony Tan Keng Yam!


នៅម៉ោងប្រមាណ១:០៥ រសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ នេះ លោក តូនី តាន់កេងយាំ (Tony Tan Keng Yam, President of Singapore ) ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញមកដល់កម្ពុជាប្រកបដោយ សុវត្ថិភាពហើយ តាមយន្តហោះពិសេស Silk Air។
លោក Tony Tan Keng Yam នឹងបំពេញទស្សនៈកិច្ច៤ ថ្ងៃនៅកម្ពុជា។ ក្រៅអំពីកម្មវិធីចូលក្រាបថ្វាយ គាល់ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញចូលជួបសម្តេចនាយករដ្ឋ​មន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា លោកប្រធានាធិបតីនឹងអញ្ជើញទៅទស្សនាប្រាសាទបូរាណដ៏ល្បីល្បាញរបស់កម្ពុជា នៅសៀម​រាបអង្គរផងដែរ៕