អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូសមាគមពាណិជ្ជកម្មពិភពលោកហាកកា ( Hakka )


នាព្រឹកថ្ងៃអង្គារ ០៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូសមាគមពាណិជ្ជកម្មពិភពលោកហាកកា ( Hakka ) ដឹកនាំដោយឯកឧត្ដម លី កាំជុង ( Li Kam Chung ) ស្ថាបនិក និងជាប្រធាន ក្រុមប្រឹក្សាភិបាលនៃសមាគមពាណិជ្ជកម្មពិភពលោកហាកកា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Jin Xin Gruop ដើម្បីពិភាក្សាការងារពាក់ព័ន្ធក្នុងការវិនិយោគលើវិស័យ កសិឧស្សាហកម្ម វិស័យអចលនទ្រព្យ ក្នុងព្រះរាជាណាចក្រកម្ពុជា និយាយដោយឡែកក្នុងរាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ជីវភាពបងប្អូនប្រជាពលរដ្ឋកម្ពុជា ដោយមិនបាច់ចំណាកស្រុកទៅធ្វើការកន្លែងឆ្ងាយ។

រដ្ឋបាលរាជធានីភ្នំពេញគាំទ្ររាល់គ្រប់គម្រោងទាំងអស់ ដែលក្រុមហ៊ុនសម្រេចចិត្តធ្វើកាវិនិយោគ ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមអភិវឌ្ឍន៍រាជធានីភ្នំពេញយើងឱ្យកាន់តែរីកចម្រើន និងសុីវិល័យ៕