ក្នុងឱកាសនេះដែរ លោកជំទាវ អភិបាលខេត្ត សូមអោយមន្ត្រីរាជការ ដែលបានតែងតាំង ចូលកាន់មុខតំណែងថ្មីនាពេលនេះ ពិតជាយកនូវបទពិសោធន៍ល្អៗ និងសមត្ថភាពពិត មកបំពេញការងារបានល្អប្រសើរ ដោយស្របតាមច្បាប់ លិខិតបទដ្ឋាននានាជាធរមាន ព្រមទាំងចូលរួមអភិវឌ្ឍន៍អង្គភាព និងមូលដ្ឋានអោយបានរីកចម្រើនលើគ្រប់វិស័យ ជាមួយនិងការទទួលខុសត្រូវលើមុខតំណែងថ្មី ខ្ញុំសង្ឃឹមថា លោក លោកស្រី ខិតខំបំពេញការងារ ដែលថ្នាក់លើប្រគល់ជូនដោយមិនរុញរា មិនគិតពីការនឿយហត់ឡើយ ប្រើប្រាស់នូវចំណេះដឹងឲ្យអស់លទ្ធភាព ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ រក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ និងពង្រីកកិច្ចសហការ ជាមួយភាគីពាក់ព័ន្ធ ក្នុងការបំពេញភារកិច្ច សំដៅលើកកម្ពស់ការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ដោយផ្អែកលើគោលការណ៍ប្រសិទ្ធភាព ប្រសិទ្ធផល ពិគ្រោះយោបល់ តម្លាភាព គណនេយ្យភាព សមធម៌ និងយុត្តិធម៌។
ថ្ងៃអង្គារ ៥ កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩
ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី អបអរសាទរ ពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការខេត្តកោះកុង
