ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៩ នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធដាក់ឲ្យដំណើការអគារស្តារនិតិសម្បទានិងថែទាំជនវិបល្លាសស្មារតី នៅភូមិបារគូ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងយុវនិតិសម្បទា,ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួ ងមុខងារសាធារណៈ,លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រ សួងកិច្ចការនារី,ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត,ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្ត,ឯកឧត្តម ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុក,ឯកឧត្តម ម៉ម ប៊ុននាង សមាជិកព្រឹទ្ធសភា , ឯកឧត្តម លោកជំទាវរដ្ឋលេខា អនុរដ្ឋលេខាធិការ , ឯកឧត្តម លោកជំទាវអភិបាលខេត្តរង ,លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ,ក្រុមប្រឹក្សា/គណៈអភិបាលស្រុក លោកគ្រូ អ្នកគ្រូ ,លោកគ្រូពេទ្យ,យុវជនកាយរិទ្ធិ/កាកបាទក្រហម និងប្រជាពលរដ្ឋសរុបវត្តមាន ៧៣១ នាក់ ។
បន្ទាប់ពីរបាយការណ៍ស្វាគមន៍ របស់ ឯកឧត្តម វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទា ស្តីពីដំណើរការសាងសង់មណ្ឌល រួចមក សម្តេចក្រឡាហោម បានមានប្រសាសន៍សំណេះ សំណាលដោយផ្តោតលើខ្លឹមសារសំខាន់ៗ ៖
*ប្រវត្តិទីតាំង ដែលជាអតីត មណ្ឌលកុមារកំព្រាមិត្តភាពកម្ពុជា បារាំង ហុងគ្រី ។
*សភាពការណ៍រីកម្រើនរបស់ប្រទេសជាតិ សុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ក្រោមការដឹកនាំដ៍ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។
*សំណូមពរដល់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសុខ សន្តិភាពដែលយើកំពុងមាន និងការពារឲ្យបានស្ថិតស្ថីរជានិច្ច និរន្តបន្តទៀត ។
*ត្រូវចូលរួមការពារសមិទ្ធផលសង្គមដែលយើងខិតខំកសាងបាន កន្លងមក។
*សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ក្តាប់ឲ្យបានពីមហិច្ឆិតានិងគោលបំណងរបស់ក្រុមអគតិ ដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាព ដែលកំពុងតែមាននៅកម្ពុជា។
*ណែនាំដល់ក្រុមការងារថ្នាក់ជាតិត្រូវក្តាប់មតិកង្វល់របស់ប្រជាជន តាមរយៈការធ្វើវេទិកាសាធារណៈ ដើម្បីក្តាប់និងដោះ ស្រាយជូនប្រជាជន បានទាន់ពេល និងបានជាធាតុចូលសម្រាប់រាជរដ្ឋាភិបាល ក្នុងការដឹកនាំឲ្យស្របតាមបំណងប្រាថ្នារបស់ប្រជាជន ។
*បញ្ហាគ្រឿងញៀនស្នើអាជ្ញាធរយកចិត្តទុកដាក់អ នុវត្តឲ្យមានប្រសិទ្ធភាព ដោយត្រូវមានវិធានការម៉ឺ ងម៉ាត់បំផុត និងមានការចូលរួមទាំងអស់គ្នាទាំងសមត្ថកិច្ចនិងសហគមន៍ សាលារៀន អាណាព្យាបាល ។ល។
*ទាំងអស់គ្នាត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយ គ្រោះថ្នាក់
ចរាចរណ៍ ។
*រួមគ្នាទប់ស្កាត់ល្បែងស៊ីសងក្នុងមូលដ្ឋាន កុំឲ្យកើតមាន ដែលជាប្រភពនៃបទល្មើសនានា ។
ជាទីបញ្ចប់ សម្តេចបានឧបត្ថម្ភ ៖
-មណ្ឌលថវិកា ១០ លានរៀល
-លោកគ្រូ អ្នកគ្រូ ៣០ នាក់ ម្នាក់ ១០ម៉ឺនរៀល
-គ្រូពេទ្យ ១៣ នាក់ ម្នាក់ថវិកា ១០ម៉ឺនរៀល
-យាយជី តាជី ១០០ នាក់ ម្នាក់ៗ កំណាត់ស ១ ដុំ ថវិ កា ២០ ០០០ រៀល
-សិស្សកាយរិទ្ធ កាកបាទក្រហម ១០០ នាក់ ម្នាក់ៗ ថវិ កា ១០ ០០០ រៀល ។
-ប្រជាពលរដ្ឋក្រីក្រ ៥០០ នាក់ ម្នាក់ៗអង្ករ ២០ គក្រ,មី ១ កេះ,ទឹកស៊ីអ៊ីវ ១ យួរ ,ទឹកត្រី ១ យួរ មុង ១ ,ភួយ ១ ,កន្ទេល ១ និងថវិកា ១០០ ០០០ រៀល ។