ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី​​ ជា​ សុផារ៉ា​ អញ្ជេីញជាអធិបតីបន្តដឹកនាំកិច្ចប្រជុំគម្រោងប្លង់មេអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធផ្លូវថ្នល់សំខាន់ៗ ក្នុងក្រុងព្រះសីហនុ​


ឯកឧត្តម​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ អញ្ជេីញជាអធិបតីបន្តដឹកនាំកិច្ចប្រជុំគម្រោងប្លង់មេអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធផ្លូវថ្នល់សំខាន់ៗ ក្នុងក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ​ ដោយមានការអញ្ជេីញចូលរួមពី​ ឯកឧត្តម​ សាយ​ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ​ និងអង្គភាពពាក់ព័ន្ធ​ នៅទីស្តីការក្រសួង​ នារសៀលថ្ងៃអង្គារ​ ៥កេីត​​ ខែភទ្របទ​ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា​ ឆ្នាំ២០១៩ ។