ក្រុមការងារបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមចុះធ្វើការត្រួតពិនិត្យការងារជីកប្រឡាយរងក្រាំងពង្ររ ប្រវែង ៨៥០ ម៉ែត្រ នៅរាជធានីភ្នំពេញ


រសៀលថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០១៧ ក្រុមការងារបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យការងារជីកប្រឡាយរងក្រាំងពង្ររ ប្រវែង ៨៥០ ម៉ែត្រ ស្ថិតក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលទើបនឹងបញ្ចប់ជាស្ថាពរនាពេលថ្មីៗកន្លងទៅនេះ ។ សូមបញ្ជាក់ជូនថា ប្រឡាយរងក្រាំងពង្ររ ដើរតួនាទីជាប្រឡាយនាំទឹកពីប្រឡាយមេក្រាំងពង្ររ ទៅស្រោចស្រពដីស្រែរបស់បងប្អូនប្រជាកសិករ ប្រមាណ ១៥០ ហិកតា ៕