ឯកឧត្តម អ៊ាង សុផល្លែត ចុះហត្ថលេខាលើក្របខណ្ឌកិច្ចព្រមព្រៀងរៀបចំគម្រោងរេដបូកក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ជាមួយតំណាងក្រុមហ៊ុនជប៉ុន Mitsui និងអង្គការអភិរក្សអន្តរជាតិ CI


នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានចុះហត្ថលេខាលើក្របខណ្ឌកិច្ចព្រមព្រៀងរៀបចំគម្រោងរេដបូកក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ (ដំណាក់កាលទីមួយរយៈពេលបីឆ្នាំ) ជាមួយតំណាងក្រុមហ៊ុនជប៉ុន Mitsui និងអង្គការអភិរក្សអន្តរជាតិ CI ក្នុងក្របខណ្ឌយន្តការឥណទានកាបូនរួមគ្នា (JCM) ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ គម្រោងរេដបូកនេះមានគោលបំណងបង្កើតយន្តការហិរញ្ញវត្ថុនិរន្តរភាព សម្រាប់ការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសដែនជម្រកសត្វព្រៃ ព្រៃឡង់ ឱ្យរិតតែមានប្រសិទ្ធភាព។ ម្យ៉ាងទៀត គម្រោងនេះនឹងចូលរួមក្នុងការកាត់បន្ថយឥទ្ធិពលនៃការប្រែប្រួលអាកាសក្នុងអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)៕