ឯកឧត្តមបណ្ឌិត​ អ៊ុក​ រ៉ាប៊ុន​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន


ព្រឹកថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៩​ នៅសាលាស្រុកទឹកផុស ឯកឧត្តមបណ្ឌិត​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងដោះស្រាយ បញ្ហាសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកាសាធារណៈក្នុងមូលដ្ឋានស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង៕