ឯកឧត្តម ប៉ុញ សច្ចៈ បានដឹកនាំមន្រ្តីបច្ចេកទេស រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិសាត់ ចុះពិនិត្យស្ថានភាពទឹក និងការងារ បង្កបង្កើនផលនៅតាមបណ្តាស្រុកមួយចំនួន ក្នុងខេត្តពោធិសាត់


នៅថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក​ និងឧតុនិយម និងជាប្រធានមុខព្រួញចុះជួយ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ បានដឹកនាំមន្រ្តីបច្ចេកទេស រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិសាត់ ចុះពិនិត្យស្ថានភាពទឹក និងការងារ បង្កបង្កើនផលនៅតាមបណ្តាស្រុកមួយចំនួន ក្នុងខេត្តពោធិសាត់ដែលជារួមការងារ បង្កបង្កើនផលគឹតត្រឹមចុងខែសីហា សម្រេច បាន ប្រមាណ១០២% លើផែនការ សរុប ១១៥,០០០ហិកតា។

កន្លងមកមានការជួបខ្វះទឹកនិងគ្រោះរាំងស្ងួត ដែលបង្កឲ្យខូចខាតស្រូវរបស់ប្រជាកសិករចំនួន២,២០២ ហិកតា នៅតំបន់ក្រៅប្រព័ន្ធធារាសាស្ត្រឆ្ងាយពីប្រភពទឹក ហើយបច្ចុប្បន្នស្ថានភាពទូទាំងខេត្ត មិនមានទីតាំងណាខ្វះទឹកទៀតឡើយ ក្នុងនោះអាងទឹកផ្នែកខាងលើស្ទឹងពោធិសាត់គឺអាងទឹកទី៥ ទទួលនិងតម្កល់ទឹកបាន១០០% អាងទឹកទី៣ ទើបតែទទួលនិងតម្កល់ទឹកបាន៧០% ប៉ុណ្ណោះ។

មន្ទីរបាននិងកំពុងរៀបចំ Gabions និងបាវខ្សាច់សម្រាប់ត្រៀមលក្ខណះអន្តរាគមន៍ ទប់ស្កាត់ការដាច់ច្រោះ ទំនប់ ដែលអាចកើតឡើងជាយថាហេតុ និងបានណែនាំមន្ទីរត្រូវ គ្រប់គ្រង និងរក្សាទឹកទុក បើសិនកសិករមិនត្រូវការទឹកសម្រាប់ស្រោចស្រព ក្នុងរយៈពេលនេះទេ។