សម្តេចតេជោ ហ៊ុន សែន និង លោក ថងលូន ស៊ីស៊ូលីត អញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀង នៅខេត្តស្ទឹងត្រែង


នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
និង លោក ថងលូន ស៊ីស៊ូលីត (Thongloun SISOULITH ) នាយករដ្ឋមន្រ្តីឡាវ មានកិត្តិយសបានចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀង-ណងណុកខៀន នៅព្រំដែនខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងខេត្តចំប៉ាសាក់ ប្រទេសឡាវ។
ច្រកព្រំដែនអន្តរជាតិថ្មីនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការពង្រឹងមិត្តភាពនិងសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ជាពិសេសគឺដើម្បីពង្រីក និងសម្រួលដល់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលនឹងជួយលើកកម្ពស់ជីវភាពរស់របស់ប្រជាពលរដ្ឋប្រទេសទាំងពីរអោយកាន់តែប្រសើរឡើង។ ច្រកព្រំដែននេះក៏នឹងជួយសម្រួលដល់ទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនាប្រទេសយើងទាំងពីរ កម្ពុជា-ឡាវ។ ដោយកត្តាសន្តិភាព ទើបផ្តល់ឱកាសអោយប្រទេសយើងកាន់តែមានលទ្ឋភាពច្រើនឡើងក្នុងការបើក ច្រកអន្តរជាតិដូចមានស្រាប់នៅថ្ងៃនេះ។
សម្តេចតេជោ ជូនពរបងប្អូនជនរួមជាតិ រួមទាំងពាណិជ្ជករ និងទេសចរណ៍ ជួបតែសេចក្តីសុខ សំណាងល្អ ក្នុងការធ្វើដំណើរ និងក្នុងការប្រកបរបរទទួលទានមានបានគ្រប់ៗគ្នានៅក្នុងឆ្នាំសកលថ្មី ២០១៧ នេះ៕