អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ចុះពិនិត្យទីតាំងបាក់ច្រាំងដោយផ្ទាល់ នៅក្នុងសង្កាត់កោះដាច់ និងសង្កាត់ព្រែកលាប


ដោយទទួលបានការរាយការណ៍បន្ទាន់អំពីករណីទឹកទន្លេមេគង្គហូរបាក់ច្រាំងទន្លេជាប់នឹងផ្លូវភូមិពីរកន្លែងក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ នាវេលាថ្ងៃត្រង់ថ្ងៃចន្ទ ១១កើតខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ចុះពិនិត្យទីតាំងបាក់ច្រាំងដោយផ្ទាល់ដែលស្ថិតនៅក្នុងសង្កាត់កោះដាច់ និងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីធ្វើការទប់ស្កាត់ កុំឱ្យមានហូរបាក់ច្រាំងបន្ថែមទៀត។