កម្មវិធីបើកហិបលទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនៅវិទ្យាល័យកោះកុង


កោះកុង៖ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានជួប សំណេះសំណាល និងបើកហិបលទ្ធផលប្រឡង នៅវិទ្យាល័យកោះកុង។

សូមជម្រាបផងដែរថា ឆ្នាំ២០១៩នេះ ខេត្តកោះកុងមានបេក្ខជន ១នាក់ បានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាប់និទ្ទេសA គឺបេក្ខជនឈ្មោះ ខន សុវណាភូមិ មណ្ឌលប្រឡងវិទ្យាល័យកោះកុង។

តាមលទ្ធផលបង្ហាញថា បេក្ខជនដែលប្រឡងជាប់សរុប៤៧៨នាក់ ស្រី២៤៩ នាក់ ស្មើ៥០.៤៨ភាគរយ។ ក្នុងនោះ និទ្ទេសA មានចំនួន១នាក់ និទ្ទេសB ចំនួន៩នាក់ និទ្ទេសC ២៥នាក់ និទ្ទេសD ៧១នាក់ និងនិទ្ទេសE៣៧២នាក់។

ចំនួនបេក្ខជន និងភាគរយដែលជាប់ឆ្នាំនេះ បើធៀបនឹងឆ្នាំ២០១៨ គឺថយចុះ២% ដែលកាលនោះជាប់៥០៤នាក់ ស្រី២៤៩ នាក់ ស្មើនឹង៥២.៣៤%។

ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តទៅតាមការគ្រោងនៅក្នុងខេត្តកោះកុង ដោយមានបេក្ខជនសរុប៩៧៩នាក់ ស្រ្តី៤៧៤ នាក់ ក្នុងនោះបេក្ខជនស្វៃរិន និងបំពេញវិជ្ជាសរុប៤៣៨នាក់ និងស្រី១៩១នាក់៕