ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១០:៣០ នាទីព្រឹក តបតាមការអញ្ជើញរបស់លោក Serge Bellini នាយកសមាគមសម្ព័ន្ធភាពបារាំងខេត្តសៀមរាប (Alliance Français Siem Reap) គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី បានអញ្ជើញចូលជួបពិភាក្សាការងារ ដេីម្បីរឹតចំណងកិច្ចសហប្រតិបត្តិការ កម្ពុជា-បារាំង នឹងទស្សនាសាលាបង្រៀនភាសាបារាំង ព្រមទាំងសាកសួរសុខទុក្ខសិក្ខាកាមមន្ត្រីព្រឹទ្ធសភា ដែលកំពុងសិក្សាភាសាបារាំង នៅសមាគមសម្ព័ន្ធភាពបារាំងខេត្តសៀមរាប (Alliance Français Siem Reap)។
លោកជំទាវ ទី បូរ៉ាស៊ី បានអញ្ជើញចូលជួបពិភាក្សាការងារ ដេីម្បីរឹតចំណងកិច្ចសហប្រតិបត្តិការ កម្ពុជា-បារាំង
