លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ទទួលជួបពិភាក្សាជាមួយ ឯកឧត្តម Dmitry TSVETKOV ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា


នៅថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១០:០០នាទីព្រឹក នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ បានទទួលជួបនិងពិភាក្សាជាមួយ ឯកឧត្តម Dmitry TSVET KOV ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា ស្តីពីការងារសម្រេចបាននិងទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតរុស្ស៊ី ក៏បានជម្រាបនិងបង្ហាញ ជូនលោកជំទាវរដ្ឋមន្ត្រីពីវត្តមានរបស់លោកស្រី Tsatsulina Irina ដែលជានាយិកាទើបតែងតាំងថ្មី របស់មជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងវប្បធម៌រុស្ស៊ីប្រចាំរាជធានីភ្នំពេញផងដែរ។