ឯកឧត្តម ស្រ៊ន សំឫទ្ធី អញ្ជើញបើកប្រអប់ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំងៈ នាព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំខេត្តកំពង់ឆ្នាំងឯកឧត្តមស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំងបានអញ្ជើញបើកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ដោយមានការចូលរួមនាយករដ្ឋបាលខេត្តកំពង់ឆ្នាំងថ្នាក់ដឹកនាំមន្ទីរអបរំនិងនាយកវិទ្យាល័យក្នុងខេត្តចូលរួមផងដែរ។

លោកស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង បានអោយដឹងថាៈលទ្ធផលនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨-២០១៩ សិស្សមកប្រឡងសរុបចំនួន ៤.៣២២នាក់ ស្រី២.២៩៥នាក់ ប្រលងជាប់ចំនួន២.៦៩៦នាក់ ស្រី១.៥៧០នាក់ ស្មើនិង៦២,៣៨ភាគរយ និទ្ទេស A ចំនួន ៦នាក់ស្រី៣នាក់, B ចំនួន ៤១នាក់ស្រី២៣នាក់, C ចំនួន ១៥៤នាក់ ស្រី៩៤នាក់, D ចំនួន ៤៣២នាក់ស្រី២៦៣នាក់, និងនិទ្ទេស E ចំនួន ២.០៦៣នាក់ស្រី១.១៨៧នាក់។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមស្រ៊ន សំឫ ទ្ធីបានថ្លែងនូវការអបអរសាទរដល់សិស្សានុសិស្សដែលទទួលបាននិទ្ទេសA ៦ នាក់ ស្រីចំនួន ៣នាក់និងសិស្សានុសិស្សដែលបានប្រលងជាប់រហូតដល់៦២,៣៨ភាគរយក្នុងការប្រលងនេះ។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់លោកនាយកវិទ្យាល័យទាំងអស់ត្រូវរិៈរកគ្រប់មធ្យោបាយអោយសិស្សា
នុសិស្សខិតខំរៀនសូត្រដើម្បីទទួលបានលទ្ធផលល្អនិងជាប់បាននិទ្ទេសAអោយច្រើនជាងឆ្នាំ២០២០ខាងមុខអោយច្រើនជាងនេះ៕