ក្រសួងបរិស្ថាន បានសហការជាមួយអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការអភិរក្សសត្វចាបព្រៃវែងនៅប្រទេសកម្ពុជា


នាថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០១៩ នាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ក្រសួងបរិស្ថាន បានសហការជាមួយអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការអភិរក្សសត្វចាបព្រៃវែងនៅប្រទេសកម្ពុជា ក្នុងគោលបំណង៖
១. បណ្តុះបណ្តាលអំពីការងារអភិរក្សសត្វចាបព្រៃវែងដល់អ្នកពាក់ព័ន្ធ
២. ពិភាក្សា និងចែករំលែកព័ត៌មានទាក់ទងនឹងស្ថានភាពបច្ចុប្បន្ន និងសកម្មភាពអភិរក្សសត្វចាបព្រៃវែងនៅកម្ពុជា
៣. ផ្សព្វផ្សាយ និងទាញការចាប់អារម្មណ៍ពីភាគីពាក់ព័ន្ធចំពោះការថយចុះនៃចំនួនសត្វចាបព្រៃវែង
៤. ពិភាក្សាពីផែនការ និងសកម្មភាពចំបងក្នុងការអភិរក្សសត្វចាបព្រៃវែងនៅកម្ពុជា។

អង្គសិក្ខាសាលានេះប្រារព្ធឡើងក្រោមអធិបតីភាព លោក អ៊ូ សេរី អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ និងមានការចូលរួមពីតំណាងក្រសួងបរិស្ថាន នាយកតំបន់ និងអង្គការដៃគូចំនួន ៤៥នាក់។