៨ខែឆ្នាំ២០១៩នេះ កម្ពុជានាំចេញកសិផលបានជិត៣លានតោន !


របាយការណ៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានឲ្យដឹងថា រយៈពេល៨ខែ ១១ថ្ងៃ ឆ្នាំ២០១៩នេះ កម្ពុជា​បាននាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិជិត៣លានតោន។

របាយការណ៍ដដែលបង្ហាញថា រយៈពេលជាង៨ខែមកនេះកម្ពុជា បាននាំចេញអង្ករជាង៣៥ម៉ឺនតោន, ដំឡូងមីក្រៀមជិត១លានតោន, ដំឡូងមីស្រស់ជិត៩០ម៉ឺនតោន, ម្សៅដំឡូងមីជាង៤ម៉ឺនតោន, គ្រាប់ស្វាយចន្ទីជាង១៦ម៉ឺនតោន, គ្រាប់ពោតជាង១១ម៉ឺនតោន, សណ្តែកសៀងជាង៨ពាន់តោន, ចេកជាង៩ម៉ឺនតោន, ផ្លែស្វាយជាង៣ម៉ឺនតោន, ម្រេចជាង៣ពាន់តោន, បន្លែជាង១០០តោន និងដាំណាំកសិផលផ្សេងៗទៀត ជិត២០ម៉ឺនតោន។

ទីផ្សារកសិផលរបស់កម្ពុជា រួមមានប្រទេសចិន សហគមន៍អឺរ៉ុប វៀតណាម ថៃ កូរ៉េ ឥណ្ឌា អូស្ត្រាលី អារ៉ាប៊ីសាអូឌីត និងប្រទេសមួយចំនួនទៀត៕