ឯកឧត្តម តូនី តាន់កេងយាំ ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរីនិងលោកជំទាវ អញ្ជើញចូលទស្សនាប្រាង្គប្រាសាទអង្គរ និងប្រាសាទបាយ័ន


យប់ថ្ងៃទី១០ បន្ទាប់ពី អមដំណើរ ឯកឧត្តម តូនី តាន់កេងយាំ ( Tony Tan Keng Yam ) ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ទាំងអស់ ទស្សនាប្រាង្គប្រាសាទអង្គរ និងប្រាសាទបាយ័ន។ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀម រាបនិងលោកជំទាវ អញ្ជើញចូលរួមពិធីលាងសាយភោជន៍ ស្វាគមន៍ដល់គណៈប្រតិភូ ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅខេត្តសៀមរាប ។