សិក្ខា​សាលា​ស្ដីពី​ការ​លើក​កម្ពស់ ការ​បរិភោគ​របប​អាហារ សុខភាព និង​សកម្មភាព​រាងកាយ​​នៅ​តាម​សាលា​រៀន


រាជធានី​ភ្នំពេញ៖ ក្នុង​ទិសដៅ​លើក​កម្ពស់​សុវត្ថិភាព និង​សុខុមាលភាព​របស់​អ្នក​សិក្សា និង​បុគ្គលិក​អប់រំ ទប់​ស្កាត់​ការ​ទទួល​ទាន​ចំណេះ​អាហារ​មិន​មាន​សុវត្ថិភាព គ្មាន​តុល្យភាព ខ្វះ​អនាម័យ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀប​ចំ​សិក្ខា​សាលា​ស្ដីពី​ការ​លើក​កម្ពស់ ការ​បរិភោគ​របប​អាហារ សុខភាព និង​សកម្មភាព​រាងកាយ​​នៅ​តាម​សាលា​រៀន ដើម្បី​បង្កើន​ការ​គ្រប់គ្រង​ និង​ត្រួត​ពិនិត្យ​ការ​លក់​ដូរ​ចំណី​អាហារ​នៅ​តាម​សាលា​រៀន​ និង​ចាត់​វិធានការណ៍​ទប់​ស្កាត់​​ផ្សេង​ៗ។​

កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​អធិបតីភាព​លោក​ជំទាវ គឹម សេដ្ឋានី​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា។

១៣ ​កញ្ញា ២០១៩ | កាំបូឌីយ៉ាណា