តាកែវ÷ នៅព្រឹកថ្ងៃសៅរ៍ ១ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមដំណើរដោយ លោក ទុយ សុភ័ក្រ អភិបាលស្រុកបូរីជលសារ រួមជាមួយនឹងមន្រ្តីជំនាញ បានអញ្ជើញចុះពិនិត្យមើលទីទួល សុវត្ថិភាព និងស្ថានភាពទឹកជំនន់ ដែលកំពុងហក់ឡើងយ៉ាងខ្លាំង នៅឃុំកំពង់ក្រសាំង និងឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានណែនាំដល់ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រូវត្រូវថែរក្សាសុខភាពរបស់ខ្លួនឲ្យជៀស ផុតឆ្ងាយពីជំងឺផ្សេងៗ ដែលបណ្តាលមកពីការ ខ្វះអនាម័យ ជាពិសេសត្រូវប្រយ័ត្នក្មេងតូចៗ និងមនុស្សចាស់ដែលគ្រោះថ្នាក់ដោយសារលង់ទឹក។ មួយវិញទៀត ត្រូវប្រុងប្រយ័ត្នចំពោះសត្វអាសិ រពិស បើសិនមានតិច ឬខាំ ត្រូវបញ្ជូនទៅមណ្ឌលសុខភាព ឬក្រុមគ្រូពេទ្យ នៅជិតបំផុត។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ដើម្បីទប់ទល់ស្ថាន ការ ណ៍ទឹកជំនន់ ដែលកំពុងហក់ឡើងយ៉ាងខ្លាំង ដែលកើតឡើងដោតជំនន់ទឹកភ្លៀង ហើយប្រសិនមានស្ថានការណ៍ណាប្រែ ប្រួលសូមធ្វើការរាយការណ៍ មក គណៈអភិបាលស្រុក នឹងគណៈអភិបាលខេត្ត ដើម្បីជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋ នឹងធ្វើការជម្លៀសបងប្អូនប្រជាពលរដ្ឋ បានទាន់ពេលវេលា នាំយកមកទុកនូវទីទួលសុវត្ថិភាព ដែលអាជ្ញាធរស្រុកបានរៀបចំត្រៀមរួចជាស្រេច ។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បាក៏បានផ្ដាំផ្ញើដល់អាជ្ញាធរស្រុក និងមន្រ្តីជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅ លើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលនៅមូលដ្ឋានកំពុងជួបប្រទះ នូវគ្រោះមហន្តរាយទឹកជំនន់នេះ ៕