នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង លោក ផុន ខេមរិន្ទ ជាប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី ជំនួសលោក ជូ សុភក្រ្ដ ដែលត្រូវបានផ្ទេរភារកិច្ច។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី សាយ សំអាល់ និងឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានផ្តាំផ្ញើដល់ ប្រធានមន្ទីរបរិស្ថានថ្មី ឲ្យខិតខំយកចិត្តទុកដាក់ចំពោះការងារ ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង យកចិត្តទុកដាក់លើការងារគ្រប់គ្រង និងការងារផ្តល់សេវាជូនប្រជាពលរដ្ឋ បន្តកិច្ចការងារទំនាក់ទំនងឲ្យបានល្អ ជាមួយអង្គភាពពាក់ព័ន្ធ និងដៃគូរអង្គការសង្គមស៊ីវិលនានា។