ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យវាយតម្លៃ ប្រគល់-ទទួល និងបញ្ចប់សុពលភាពការងារ


ថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយមន្ត្រីជំនាញនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានចុះពិនិត្យវាយតម្លៃ ប្រគល់-ទទួល និងបញ្ចប់សុពលភាពការងារ (ជំពូក២១) ដូចខាងក្រោម ៖
១- សាងសង់សំណង់ស្ទាក់ទឹកបត់ត្រង់ និងសំណង់ទ្វារទឹកបត់ត្រង់ ស្ថិតនៅក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ សម្រេចបាន១០០ភាគរយ ។
២- សាងសង់សំណង់បង្ហៀរលើទំនប់អាងទឹកទំនប់ថ្មី
ប្រវែង២៨០ ម៉ែត្រ នៅឃុំត្រពាំងត្រាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោយចប់ធានាគុណភាពរយ:ពេល១២ខែ ។