រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សា ការងារជាមួយអនុរដ្ឋលេខាធិការសភា និងជារដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិកនៃចក្រភពអង់គ្លេស


នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សា ការងារជាមួយលោកជំទាវ Heather Wheeler អនុរដ្ឋលេខាធិការសភា និងជារដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិកនៃចក្រភពអង់គ្លេស នៅនិវេសនដ្ឋានឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា។ ភាគីទាំងពីរបានពិភាក្សាគ្នាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាសមិទ្ធផលរបស់កម្ពុជាលើវិស័យបរិស្ថាន។