ក្រសួងកិច្ចការនារី បានរៀបចំកិច្ចប្រជុំជាមួយបណ្តាញអ្នកសារព័ត៌មាន


ក្រសួងកិច្ចការនារី បានរៀបចំកិច្ចប្រជុំជាមួយបណ្តាញអ្នកសារព័ត៌មាន ស្តីពី ការអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រី នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពលោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី។ កិច្ចប្រជុំនេះមានសមាសភាពអ្នកចូលរួមពីស្ថាប័នផ្សព្វផ្សាយព័ត៌មាន ចំនួន ៦៣នាក់ (ស្ត្រី២៥នាក់)ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងជំរុញការយល់ដឹង ដល់អ្នកសារព័ត៌មាន ឱ្យបានយល់ដឹងអំពីផលប៉ះពាល់នៅក្នុងការផ្សព្វផ្សាយព័ត៌មានស្តីពី អំពើហិង្សាទាក់ទងនឹងយេនឌ័រ នាពេលបច្ចុប្បន្ន។