ជំនួបសំណេះសំណាលជាមួយយុវជនចំនួន៣៣នាក់ នៃកម្មវិធីនាវាយុវជនអាសុីអាគ្នេយ៍កម្ពុជា (SSEAYP) លើកទី៤៦​


ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានអនុញ្ញាតឲ្យក្រុមយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៦ ចំនួន៣៣នាក់ ចូលជួបសម្តែងការគួរសម និងទទួលបាននូវអនុសាសន៍ព្រមទាំងដំបូន្មានល្អៗនិងព័ត៌មានពីវិស័យរ៉ែ ថាមពល រួមទាំងប្រេងនិងឧស្ម័ន។

ក្នុងជំនួបនេះ ឯកឧត្តម រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះប្រតិភូនាវាយុវជន ដោយចាត់ទុកពួកគាត់ជាអ្នកពាំនាំនូវវប្បធម៌ អរិយធម៌ ប្រវត្តិសាស្រ្តរបស់កម្ពុជា ទៅផ្សព្វផ្សាយនៅបណ្តាប្រទេសអាស៊ាន និងជប៉ុន។

ទីស្តីការក្រសួងរ៉ែនិងថាមពល ថ្ងៃចន្ទ​ ទី៣០ ខែកញ្ញា ឆ្នាំ២០១៩