រដ្ឋបាលខេត្តសៀមរាបសូមជូនដំណឹងដល់សាធារណជនជ្រាបពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដែលស្ថិតក្នុងតំបន់មួយចំនួន ក្នុងខេត្តសៀមរាប


រដ្ឋបាលខេត្តសៀមរាបសូមជូនដំណឹងដល់សាធារណជនជ្រាបពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដែលស្ថិតក្នុងតំបន់មួយចំនួនដូចខាងក្រោម ៖
-ភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបចំនួន ៣១ក្បាលដី គិតចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ដែលបិទផ្សាយស្ថិតនៅទីតាំងភូមិកន្ត្រកផ្ទាល់
-ភូមិព្រៃគុយ ភូមិគោកចាន់ ភូមិត្រពាំងរុន និងភូមិត្នោត ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ដែលបិទផ្សាយនៅសាលាឆទាន ក្នុងភូមិព្រៃគុយ
-ភូមិគោករលួស និងភូមិដូនហុង ឃុំដំឌេក ស្រុកសូទ្រនិគម ខេត្តសៀមរាប គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ដែលបិទផ្សាតនៅសាលាឆទាន ក្នុងភូមិព្រៃគុយ

កាលបរិច្ឆេទខាងលើ គឺជាការបិទផ្សាយចុងក្រោយ ដើម្បីក្រុមការងារធ្វើការបូកសរុប ហើយលើកសំណើផ្តល់សិទ្ធអចលនវត្ថុទៅអភិបាលខេត្ត ដើម្បីពិនិត្យ សម្រេច។

ព័ត៌មានលម្អិតសូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖