ឯកឧត្តម កើត សុធា អញ្ជើញជាអធិបតី សន្និបាតបូកសរុបការងារគណៈកម្មាធិការគណបក្សសង្កាត់ទួលល្វា


ត្រូវតែជាចៅសង្កាត់ល្អ ត្រូវតែជាសមាជិកក្រុមប្រឹក្សាសង្កាត់ល្អ ជាសេវាគណបក្សប្រជាជនកម្ពុជាបំរើប្រជាជនដោយស្មោះ ទើបទទួលបានការបោះឆ្នោតគាំទ្រពីសមាជិកបក្សតំណាងអោយប្រជាពលរដ្ឋក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិននៅថ្ងៃនេះ អោយបំពេញតួនាទីបន្តក្នុងអាណត្តិថ្មីរបស់ក្រុមប្រឹក្សាឃុំសង្កាត់ ។ សន្និបាតបូកសរុបការងារគណៈកម្មាធិការគណបក្សសង្កាត់ទួលល្វា២០១២-២០១៧ និងលើកទិសដៅភារកិច្ចអនុវត្ត៥ឆ្នាំ បន្ត ក្រោមអធិបតីភាព ឯកឧត្តមកើតសុធា ប្រធានគណៈកម្មាធិការគណបក្សខេត្ត នាថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧។